​​​ វិភត្តិអាខ្យាត

វត្តមានា

        បរស្សបទ                                                           អត្តនោបទ

បុរិស             ឯក         ពហុ                                   ឯក         ពហុ       

ប.                    តិ             អន្តិ                                    តេ            អន្តេ

ម.                    សិ            ថ                                       សេ           វ្ហេ

ឧ.                     មិ             ម                                     ឯ              ម្ហេ ។

            វិភត្តិដែលប្រាប់បច្ចុប្បន្នកាលមានបីវិភត្តិគឺ វត្តមាន សត្តមី បញ្ចមីវត្តមានាមានការប្រែធម្មតា “កំពុង ,កំពុងតែ ,ទើប ,ទើបនឹង ,រមែង ,ហើយ​ ,នឹង ,តែង, តែងតែ”។​ប៉ុន្តែ សត្តមីវិភត្តិប្រែថា “គួរ ,គួរតែ ,គប្បី ,ត្រូវ” សំដែងនូវការបង្គាប់បញ្ជា។បញ្ចមីវិភត្តិវិញប្រែថា” ចូរ ,សូម ,សូមឲ្យ”សំដែងនូវសូមណូមពរ។

          វិភត្តិដែលប្រាប់អតីតកាលមានបីគឺ បរោក្ខា ហីយត្តនី អជ្ជត្តនី មានពាក្យប្រែដូចគ្នាទាំងអស់គឺ”បាន បានហើយ”។

វិភត្តិដែលប្រាប់អនាគតកាលមានពីរគឺ ភវិស្សន្តិ កាលាតិបត្តិ មានពាក្យប្រែដូចគ្នាទាំងអស់គឺ “នឹង”៕